វៀតណាម កំពុង​ពិចារណា​សង​សាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន មានតម្លៃ ៥៨.៧​ពាន់​លាន​ដុល្លារ​

​រដ្ឋាភិបាល​វៀតណាម​បាន​ឲ្យ​ដឹងថា ប្រទេស​វៀតណាម​កំពុង​ពិចារណា​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់តាម​បណ្តោយ​ប្រវែង​របស់​ប្រទេស​ជាមួយនឹង​តម្លៃ​ដែល​អាចមាន​រហូតដល់ ៥៨.៧​ពាន់​លាន​ដុល្លារ​។​

​រដ្ឋាភិបាល បានបញ្ជាក់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ក្រសួង​ដឹកជញ្ជូន នៅ​ខែក្រោយ​នឹងដាក់​សំណើ​សាងសង់​ផ្លូវដែក​ប្រវែង ១,៥៤៥ គីឡូម៉ែត្រ (៩៦០ ម៉ា​យ​) ទៅកាន់​ការិយាល័យ​នយោបាយ ដែលជា​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​ដ៏​មាន​ឥទ្ធិពល​របស់​បក្សកុម្មុយនិស្ត​វៀតណាម​ដែល​កំពុង​កាន់អំណាច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close