កម្ពុជា នឹង​បន្ត​ធ្លាក់ភ្លៀង​ពី​តិច​ទៅ​បង្គួរ ខណៈ​ខេត្ត​មួយចំនួន អាច​ប្រឈម​ជំនន់​ទឹកភ្លៀង​

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ​, ឡាវ , វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​មួយ នៅ​ភាគ​ខាងលើ​សមុទ្រ​ចិន​ខាងត្បូង រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C​។​
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​ក្នុងនោះ​ក៏មាន ច្រើន​ដោយ​អន្លើ និង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បរិមាណ​ទឹក ភ្លៀង​ដែល​នឹង​អាច​ធ្លាក់​បន្តបន្ទាប់​នេះ នឹង​អាចធ្វើ​ឲ្យ​ភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកំពង់ធំ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​សារជាថ្មី​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C​។​
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី តិច​ទៅ​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅដោយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ * បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​ជា​បន្តបន្ទាប់​នោះ នឹង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​នៃ​បណ្តា​ខេត្ត​មាន​ជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C​។​
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close