សប្តាហ៍​ទី​២​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវ​ជាង ២៣​ម៉ឺន​នាក់​

​ភ្នំពេញ​៖ នា​ចុង​សប្តាហ៍​ថ្ងៃទី​១៣-១៤ ខែសីហា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប​មាន​ចំនួន​២៣៣,៩៣៣​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២១២,៣១៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១,៦២០​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តសៀមរាប ៣៨,២៤៩​នាក់​
* ខេត្ត​ព្រះសីហនុ ៣១,៥៨៩​នាក់​
* ខេត្តកំពត ២៣,៨១៩​នាក់​
* ខេត្តបាត់ដំបង ២១,១៧៧​នាក់​
* ខេត្តកំពង់ស្ពឺ ១៨,៨២៦​នាក់​
* រាជធានី​ភ្នំពេញ ១៨,៣៩៥​នាក់​
* ខេត្ត​កែប ១២,៧២០​នាក់​
* ខេត្តពោធិ៍សាត់ ១១,៥៤១​នាក់​
* ខេត្តកណ្តាល ១១,០៨៥​នាក់​។​

ក្នុង​រយៈពេល​៤-៥​សប្តាហ៍​កន្លងមកនេះ យើង​ឃើញថា​ចរន្ត​ភ្ញៀវ​មានការ​ប្រែ​ប្រែល​ឡើង​ចុះ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ដោយសារ​បញ្ហា​អាកាសធាតុ ភ្លៀង​ធ្លាក់​តិច​ឬ​ច្រើន​ទៅតាម​តំបន់ ជំនន់​ទឹកភ្លៀង​ដោយ​កន្លែង និង​រលក​សមុទ្រ​ធំៗ ដែល​បានធ្វើ​ចរន្ត​ភ្ញៀវ​ទៅកាន់​គោលដៅ​ទេសចរណ៍​មួយចំនួន​ក៏មាន​ការប្រែប្រួល​ឡើង​ចុះ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​ផងដែ​។​

​បច្ចុប្បន្ន ក្រសួងទេសចរណ៍​បាន​កំពុង​ពិភាក្សា​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​អំពី​លទ្ធភាព​ក្នុងការ​បង្កើត​កញ្ចប់​ទ​ស្សន​កិច្ច​ពិសេស ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ​មក​ទស្សនា​ច្រើនដង និង​ការត្រួតពិនិត្យ​វាយតម្លៃ​លើក​ទី​ពីរ​នៃ​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ពិសេស​ការស្តារ និង​ពង្រឹង​ឡើងវិញ​វិស័យ​ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​គោលដៅ​សៀមរាប​-​អង្គរ ដែលជា​ផ្នែក​មួយ​គាំទ្រ​ដល់​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា​២០២៣ (Visit Cambodia Year 2023) ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close