សមត្ថកិច្ចថៃ ឃាត់ខ្លួនទេសចរបរទេសម្នាក់ ករណីបង្ហោះវីដេអូនេសាទត្រីសេក ដោយខុសច្បាប់ លើបណ្តាញសង្គម
ក្រាប៊ី៖ បុរសជនជាតិហូឡង់ម្នាក់ត្រូវបានចាប់ខ្លួននៅភូកេត ដោយចោទប្រកាន់ពីបទចាប់ត្រីសេក ដោយខុសច្បាប់នៅក្នុងដែនទឹកនៃឧទ្យានជាតិ Mu Koh Phi Phi ក្នុងខេត្ត ក្រាប៊ី (Krabi) បន្ទាប់ពីវីដេអូបណ្តាញសង្គម TikTok នៃការនេសាទរបស់គាត់ បានធ្វើឲ្យមានការខឹងសម្បារ ពីអ្នកស្រុក។
មន្ត្រីឧទ្យានជាតិបានឃុំខ្លួន លោក Roslan Benedia នៅភូកេត កាលពីរសៀលថ្ងៃច័ន្ទ ទី១៥ សីហា ហើយបាននាំគាត់ទៅសាកសួរ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Varawut Silpa-archa នេះបើតាមការបង្ហោះព័ត៌មាននៅលើគណនីហ្វេសប៊ុក «TOP Varawut » ដែលគេដឹងថាជាគណនី របស់លោករដ្ឋមន្ត្រី។
វីដេអូបង្ហាញពីបុរសនោះជាមួយនឹងត្រីសេកជិតផុតពូជ ចំនួន៣ក្បាល និងត្រីមិនស្គាល់អត្តសញ្ញាណចំនួន ២ ក្បាលទៀត ហើយបានចាក់ អន្ទង់សមុទ្រ ដោយវីដេអូនេះ ត្រូវបានបង្ហាញនៅលើគណនី TikTok “@roslanofficial” ។
លោក Sophon Thongee អគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ បាននិយាយថា វីដេអូនេះបង្ហាញពីបុរសដែលមានត្រីសេកចំនួន ៣ ក្បាល និង ត្រីពីរប្រភេទផ្សេងទៀត និងកំពុងចាក់អន្ទង់សមុទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។