តុលាការ​ហូ​ឡង់ នឹង​កាត់ទោស​ប្រហារជីវិត​មនុស្ស ៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្លាក់​យន្តហោះ MH17 បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជិត ៣០០​នាក់​

​អាំ​ស្ទើ​ដាំ​៖ តុលាការ​ប្រទេស​ហូ​ឡង់​ដែល​បាន​បើកសវនាការ​កាត់ទោស​ឃាតកម្ម​លើ​ជនសង្ស័យ​ចំនួន ៤​នាក់ ក្នុងការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 កាលពី​ឆ្នាំ ២០១៤ បាន​និយាយថា ខ្លួន​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​រដ្ឋអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ សីហា​ថា ចុងចោទ​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ និង​ជនជាតិ​រុស្សី​បីនាក់ ដែល​គេ​ជឿថា សុទ្ធសឹងតែ​ជា​ក្រុម​ធំ​ពីរ បាន​ជួយ​ផ្គត់ផ្គង់​ប្រព័ន្ធ​រ៉ុក្កែត បាញ់រ​យន្តហោះ MH17 កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ហើយ​មនុស្ស​២៩៨​នាក់​នៅលើ​យន្តហោះ​ត្រូវបាន​សម្លាប់​។​ ​រដ្ឋអាជ្ញា​កំពុង​ស្វែងរក​ការផ្តន្ទាទោស​មួយជីវិត ចំពោះ​ជនសង្ស័យ​ទាំងអស់នោះ​។​

គួរ​បញ្ជាក់ថា យន្ដហោះ​ដឹក​អ្នកដំណើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ផ្ទុក​មនុស្ស​២៩៨​នាក់​មាន​ទាំង​អ្នកដំណើរ និង​ក្រុម​អាកាសយានិក ត្រូវបាន​គេ​បាញ់​ទម្លាក់​នៅឯ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close