មន្ត្រីកោះតៃវ៉ាន់ជាច្រើនរូប រងការដាក់ទណ្ឌកម្ម ពីរដ្ឋាភិបាលក្រុងប៉េកាំង
ទីក្រុងប៉េកាំង ទើបតែបានប្រកាស ដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះតៃវ៉ាន់ជាច្រើនរូប ដោយមូលហេតុ«ការពារផលប្រយោជន៍និងការអភិវឌ្ឍន៍របស់ពលរដ្ឋកោះតៃវ៉ាន់និងចិនដីគោក»។
ក្នុងចំណោមបុគ្គលទាំង៧រូប ស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ក្នុងនោះមាន Hsiao Bi-khim តំណាងកោះតៃវ៉ាន់ប្រចាំនៅអាមេរិក និង Wellington Koo អគ្គលេខានៃគណកម្មការសន្តិសុខកោះតៃវ៉ាន់ ។ តាមសារព័ត៌មាន ស៊ីនសួរបានផ្សាយថាបុគ្គល៧រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មគឺសំដៅទៅលើ គណបក្សកាន់ងអំណាចនៅលើកោះនេះ។
ការិយាល័យ កិច្ចការកោះតៃវ៉ាន់ របស់ចិន នៅថ្ងៃទី ១៦ខែសីហា បានប្រកាសថា បុគ្គលដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនិងសមាជិកក្រុមគ្រួសារ មិនអាចទៅកាន់ ចិនដីគោកបានឡើយ ក្នុងនោះមានទាំងកោះហុងកុង ម៉ាកាវផងដែរ ។
ទន្ទឹមនឹងនោះ បណ្តាក្រុមហ៊ុន ដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងមិនអនុញ្ញាតឲ្យទទួលបានផលជំនេញពីចិនដីគោកនោះឡើយ។ សកម្មភាពខាងលើក្នុងគោលដៅអភិវឌ្ឍន៍សន្តិភាព ។
ការដាក់ទណ្ឌកម្មខាងលើកើតឡើងក្រោយដំណើរទស្សនកិច្ច របស់តំណាងរាស្ត្រអាមេរិក ដឹកនាំដោយលោក Ed Markey មកពីគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែសីហា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។