ប្រទេសជាច្រើននឹងរងផលប៉ះពាល់ប្រសិនបើរោងច័ក្រអគ្គិសនី Zaporozhye រងការវាយប្រហារ
ប្រទេសចំនួន៩ នឹងរងផលប៉ះពាល់ប្រសិនបើរោងច័ក្រអគ្គិសនីបរមាណូ Zaporozhye គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន រងការវាយប្រហារនោះ ។
រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលជារោងចក្រធំបំផុត នៅតំបន់អឺរ៉ុប ។ រោងចក្រខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយរុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកន្លងមក បានរងការវាយប្រហារជាបន្តបន្ទាប់។
កម្លាំងទាហានរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនជាអ្នកវាយប្រហារ ដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក ។រុស្ស៊ីបានចាត់ទុកសកម្មភាពខាងលើគឺជា ការវាយប្រហារភេរវកម្មបរមាណូ ។ ចំណែកទីក្រុងគៀវនិងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់រុស្ស៊ី ជាអ្នកវាយប្រហារហើយទម្លាក់កំហុសទៅលើប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ១៦ខែសីហា រោងចក្រអគ្គិសនីបរមាណូ Zaporozhye រងការវាយប្រហារដោយកាំភ្លើងធំ ហើយកន្លែងរក្សាថាមពលបរមាណូ ហួសកាលបរច្ឆេតប្រើប្រាស់រងផលប៉ះពាល់។ សកម្មភាពទាំងនោះបណ្តាលឲ្យសារធាតុវិទ្យុសកម្ម ចេញទៅខាងក្រៅប៉ះពាល់ដល់បរិស្ថាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។