តំបន់​ភាគខាងត្បូង​ប្រទេស​ថៃ​រង​ការវាយប្រហារ ជាច្រើន​កន្លែង​ក្នុងពេល​តែមួយ​

​នៅ​ថ្ងៃទី ១៧​ខែសីហា មាន​ទី​តា​មង​១៧​កន្លែង​ក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ថៃ រង​ការវាយប្រហារ​គ្រាប់បែក ដុតបំផ្លាញ​។ សកម្មភាព​កើតឡើង​ព្រម​គ្នា ទាំងនោះ​ហើយ​ទើប​គេ​សង្ស័យថា​ជាការ​វាយប្រហារ​បាន​ឡើ​ប​គម្រោង​ទុកជាមុន​។​

​កម្លាំង​ប៉ូលិស​ថៃ បានប្រកាសថា ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ដុតបំផ្លាញ កើតឡើង​នៅ​ពាក់​កណ្តាលយប់ សំដៅ​ទៅលើ ហាង​លក់ទំនិញ ស្ថានីយ​ប្រេងសាំង​នៅ​៣​ខេត្ត ភាគខាងត្បូង បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​រងរបួស ។​

​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក នៅតាម​បណ្តា​ខេត្ត ភាគខាងត្បូង ប្រទេស​ថៃ​ជាប់​ព្រំដែន​ម៉ាឡេស៊ី ជាទី​កន្លែង​មាន​ករ​ក្រោកឈរឡើង​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ថៃ និង​ទាមទារ​ជា​តំបន់​ឯករាជ្យ ។ ទាំង​មួយចំនួន​នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ថៃ រួមមាន​ខេត្ត ប៉ា​តានី យ៉ា​ឡា ណា​រ៉ា​ធី​វ៉ា​ត់ និង​តំបន់​ជាច្រើន ក្នុង​ខេត្ត​ស៊ុ​ង​ក្លា​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​រស់នៅ​។​

​ចាប់តាំងពី​ឆ្នាំ​២០០៤ មក​មានការ​ប៉ះទង្គិច​គ្នា ដោយ​ហិង្សា សម្លាប់​មនុស្ស ជាង ៧៣០០​នាក់ នៅក្នុង​តំបន់​ភាគ​ខាងជើង​។ កិច្ចពិភាក្សា​ស្តីពី​សន្តិភាព ចាប់តាំងពី​ឆ្នាំ ២០១៣​មក ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​ជា​បន្តបន្ទាប់ ។​

​ការវាយប្រហារ​នៅ​ថ្ងៃទី ១៧​ខែសីហា​នេះ បាន​កើតឡើង​ក្រោយពេល​រដ្ឋាភិបាល​ថៃ​បានចាប់ផ្តើម​កិច្ចពិភាក្សា ជាមួយ​ក្រុម Barisan Revolusi Nasional ក្រោយ​រយៈពេល​២​ឆ្នាំ​ខកខាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close