ភ្លៀងធ្លាក់បីថ្ងៃជាប់គ្នា វាយប្រហារប្រទេសនូវែលសេឡង់ ប្រជាជនរាប់ ម៉ឺននាក់ ត្រូវជម្លៀសចេញ
វែលលីងតុន ៖ ភ្លៀងធ្លាក់យ៉ាងគំហុកបានបោកបក់នៅភាគខាងលិច និងខាងជើងនៃកោះខាងត្បូងនៃប្រទេសនូវែលសេឡង់ រយៈពេលបីថ្ងៃជាប់គ្នា រហូតមកដល់ថ្ងៃទី១៨ សីហា នេះ ដោយបង្ខំមនុស្សរាប់រយនាក់ឱ្យជម្លៀសផ្ទះរបស់ពួកគេ ហើយបណ្តាលឱ្យមានការបិទផ្លូវ និងសាលារៀន និងការរអិលបាក់ដី ។
ទិន្នន័យ Metservice បានបង្ហាញថា ទីក្រុង Nelson នៅលើកោះខាងត្បូងបានទទួលទឹកភ្លៀង ១០៦មិល្លីម៉ែត្រ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ពោលគឺលើសពីទឹកភ្លៀង ជាមធ្យមរបស់វា សម្រាប់ពេញមួយខែសីហា ត្រឹម ៨០មិល្លីម៉ែត្រ។
នៅលើកោះខាងជើងនៃប្រទេសនូវែលសេឡង់ ដែលជាទីក្រុងធំជាងគេរបស់ប្រទេសគឺ Auckland ស្ថិតនៅក្រោមការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ ដោយមានការរំខានតិចតួចបំផុត ដែលត្រូវបានរាយការណ៍មកទល់ពេលនេះ។
អាជ្ញាធរបាននិយាយថា ផ្ទះជាង ២៣០ ខ្នងនៅក្នុងទីក្រុង Nelson ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាង ៥០០០០នាក់ ត្រូវបានជម្លៀសចេញជាមួយនឹងកន្លែងសាធារណៈជាច្រើន ហើយផ្លូវត្រូវបានបិទ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាក្រុង Nelson បានព្រមានថា ភ្លៀងបន្តធ្លាក់អាចមានន័យថា ការរអិលបាក់ដី ទឹកជំនន់ និងការជម្លៀសខ្លួនកាន់តែច្រើន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។