កីឡាករប្រដាល់គុនខ្មែរ ៧រូប ឈ្នះមេដាយមាស ៧គឿង ពីព្រឹត្តិការណ៍ប្រកួត “IFMA World Muaythai Grand Slam 2022”
ភ្នំពេញ ៖ ឯកឧត្តម ប៊ូ ជុំសេរី និងឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញជាកិត្តិយសទទួលស្វាគមន៍វត្តមានវិលត្រឡប់មកកាន់មាតុប្រទេសវិញ របស់ក្រុមប្រដាល់គុនខ្មែរ ពីព្រឹត្តិការណ៍ប្រកួត IFMA World Muaythai Grand Slam 2022 នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតលក្ខណះអន្តរជាតិនេះ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅប្រទេស ម៉ាឡេស៊ី កម្ពុជា បានបញ្ជូនកីឡាការិនី ១រូប និងកីឡាករ ៧រូប ទទួលបាននូវសិទ្ធិផលយ៉ាងគាប់ប្រសើរជាខ្លាំងសម្រាប់កម្ពុជា ក្នុងនោះកីឡាករប្រដាល់គុនខ្មែរ ៧រូប ឈ្នះមេដាយមាសចំនួន ៧គឿង ក្នុងនោះមាន៖
១ .កីឡាករ ភុន ពិសិត
២.កីឡាករ ខាំ ខ្លានាង
៣.កីឡាករ រិន ដាវីត
៤. កីឡាករ សាន រ៉ាគីម
៥.កីឡាករ ឃួន ឡាំងកូស៊ី
៦.កីឡាករ ហ៊ឹម គឹមរៀង
៧.កីឡាករ ឈឿង ល្វៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។