កម្ពុជា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម, ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្ហូរផងដែរ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C
* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៏អាចមានភ្លៀង ជាបង្គួរផងដែរ។
៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។