សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប ជាង​៣០០០​នាក់​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជយលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប​ប្រមាណ ៣,០៧៥​នាក់​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ រួមមាន​៖ ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដែល​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ និង​ឆ្នាំ​សិក្សា​២០២០-២០២១​។ ក្នុងនោះ​មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close