អភិបាលខេត្តព្រះវិហារ ចុះជួយជម្លៀសប្រជាពលរដ្ឋ ៥២នាក់ រងការលិចលង់ដោយជំនន់ទឹកភ្លៀង
ខេត្តព្រះវិហារ៖ នៅពេលព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំបញ្ជានៅទីតាំងផលប៉ះពាល់ជាក់ស្តែងជាមួយកងកម្លាំងអន្តរាគមន៍សង្គ្រោះ ដោយបានចុះត្រួតពិនិត្យស្ថានភាពលិចលង់ពីជំនន់ទឹកភ្លៀងដែលស្រកពីឃុំស្រអែម ទៅជន់ឡើងខ្លាំងនៅចំណុចប្រាសាទ១០ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយមានការចូលរួមពីឯកឧត្តម ស្រី ឌឹក មេបញ្ជាកការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងកម្លាំងអន្តរាគមន៍ជាច្រើននាក់ផងដែរ។
ក្នុងនោះ ក៏បានចល័តប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដែលមានកម្ពស់៣ម៉ែត្រពីទឹកសរុប៦៩គ្រួសារ ស្នើនឹង២៩៦នាក់ ស្រី១៥៤នាក់ និងបានជម្លៀសប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្នើនឹង៥២នាក់ ស្រី១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។