គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ នៅ​អឺរ៉ុប កំពុង “​កាន់តែ​អាក្រក់​ទៅៗ​”

បរទេស​៖ ក្រុម​អ្នកស្រាវជ្រាវ​សហភាព​អឺរ៉ុប​បាន​និយាយថា គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ដែល​វាយលុក​តំបន់​អឺរ៉ុប​កំពុង “​កាន់តែ​អាក្រក់​” ហើយ​ខណៈពេលដែល​ភ្លៀង​កំពុង​ជួយ​ដល់​តំបន់​មួយចំនួន អមដោយ​ព្យុះ ផ្គរ រន្ទះ​ដែរ​។​

​ការវិភាគ​ប្រចាំខែ​ចុងក្រោយ​បំផុត​ដោយ​អ្នកជំនាញ​នៃ​ស្ថាប័ន Global Drought Observatory (GDO) របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២២ សីហា បាន​គូសបញ្ជាក់​ពី​ហានិភ័យ​នៃ​ភាព​ស្ងួត​នៃ​ដី​ជា​បន្តបន្ទាប់​ដែល​បណ្តាលមកពី​រលក​កំដៅ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែឧសភា និង “​កង្វះ​ទឹកភ្លៀង​ជា​បន្តបន្ទាប់​” ។​

​របាយការណ៍​បាន​រក្សា​ការព្រមាន​របស់ខ្លួន​ដែល​បានចេញ​ជាមួយនឹង​របាយការណ៍​មុន​ដែលថា​ជិត​ពាក់កណ្តាល​នៃ​ទឹកដី​របស់​សហភាព​អឺរ៉ុប​គឺ​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះរាំងស្ងួត ហើយ​បាន​កត់សម្គាល់ថា​ទន្លេ​ដែល​រួញ​តូច និង​ប្រភពទឹក​ដែល​រួម​តូច​កំពុង​ប៉ះពាល់​ដល់​ការផលិត​ថាមពល​នៅ​រោងចក្រ​ថាមពល និង​កាត់បន្ថយ​ដំណាំ​។​

​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​គណៈកម្មការ​អឺរ៉ុប​បាន​និយាយថា “​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​តំបន់​ជាច្រើន​នៃ​ទ្វីបអឺរ៉ុប​ចាប់​តាំងពីដើម​ឆ្នាំនេះ​បាននិងកំពុង​តែ​កាន់តែខ្លាំង​ក​ក្លា​បន្ថែមទៀត តាំងពីដើម​ខែសីហា​” ។​

​ការកើនឡើង “​គ្រោះថ្នាក់​នៃ​គ្រោះរាំងស្ងួត​” ត្រូវបាន​ព្យាករណ៍ មាននៅ​បណ្តា​ប្រទេស​ធំៗ នៃ​ប្រទេស​អ៊ីតាលី អេស្បាញ ព័រ​ទុយ​ហ្គា​ល់ បារាំង អាល្លឺម៉ង់ ហូ​ឡង់ បែលហ្ស៊ិក អៀរ​ឡង់ លុច​សំបួ រូ​ម៉ា​នី និង​ហុង​គ្រី ព្រមទាំង​បណ្តា​ប្រទេស​មិនមែន​សហភាព​អឺរ៉ុប អង់គ្លេស ស៊ែ​ប៊ី អ៊ុយ​ក្រែ​ន និង​ម៉ុ​ល​ដា​វ៉ា​។​

​សរុបមក របាយការណ៍​បាន​គណនា​ថា ១៧ ភាគរយ​នៃ​ទ្វីប​អ៊ឺរ៉ុប​ឥឡូវនេះ ស្ថិតនៅក្នុង​ប្រភេទ​ប្រកាសអាសន្ន​របស់ខ្លួន ខ្ពស់ជាង ១១ ភាគរយ ដែល​បាន​ផ្តល់ឱ្យ​កាលពី​ខែកក្កដា​។​
“​ទឹកភ្លៀង​នាពេល​ថ្មីៗ​នេះ (​ពាក់កណ្តាល​ខែសីហា​) អាច​កាត់បន្ថយ​លក្ខខណ្ឌ​គ្រោះរាំងស្ងួត​នៅក្នុង​តំបន់​មួយចំនួន​នៃ​ទ្វីបអឺរ៉ុប​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​តំបន់​មួយចំនួន ព្យុះ​ផ្គរ​រន្ទះ​ដែល​ពាក់ព័ន្ធ​បាន​បណ្តាលឱ្យមាន​ការខូចខាត ការបាត់បង់ និង​អាចមាន​កម្រិត​ផលប៉ះពាល់​ជា​ប្រយោជន៍​នៃ​ទឹកភ្លៀង​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close