អាមេរិក៖ ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន៥០ ក្នុងទឹកដីអាមេរិក
តាមការប្រកាសរបស់មជ្ឈណ្ឌលគ្រប់គ្ង្រនិងបង្កាជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន៥០ក្នុងទឹកដីអាមេរិក។
រដ្ឋ Wyoming គឺជារដ្ឋទី៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញ ករណីឆ្លងម្នាក់នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំងដូចជាកូវីដ ១៩ នោះឡើយ។
បច្ចុប្បន្នអាមេរិក គឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេបង្អស់ នៅលើពិភពលោកដោយមានករណីកើតជំងឺនេះដល់ទៅ១៥.៤៣៣នាក់។ រដ្ឋញូវយ៉កមានករណីឆ្លងច្រើនជាងគេ ដោយមានករណីកើតអុតស្វាកើនឡើងដល់ទៅ ៣០០០ពាន់ បន្ទាប់មកគឺរដ្ឋ California, Florida, Texas និង Georgia។
ក្រសួងុខាភិបាល និងទេសចរណ៍អាមេរិក បានប្រកាសថា ជំងឺអុតស្វា គឺជាស្ថានភាពអាសន្នសុខាភីបាលសាធារណៈ។ រដ្ឋាភីបាលរបស់ប្រធានាធិបតី ចូបៃឌីន បច្ចុប្បន្នកំពុងតែឡើងគម្រោងផលិតវ៉ាក់សាំង ជំងឺអុតស្វា ប្រមាណ ១,៨លានដូសចាប់ពីសប្តាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។