អឺរ៉ុប អាច​នឹង​ប្រឈម​ការបែកបាក​ដោយ​ប្រទេស​ជាច្រើន​ងាក់​ទៅរក​រុស្ស៊ី​វិញ​

​អឺរ៉ុប​កំពុង​ប្រឈម​កង្វះ​ថាមពល​នៅ​រដូវរងា ខាងមុខ ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ត្រូវតែ​គិតគូ​ដល់​ផលប្រយោជន៍​របស់ខ្លួន ដោយ​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​រុស្ស៊ី​ដើម្បី​ទ​ទួ​បានការ​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គាស​ពី​រុស្ស៊ី​។​

​ជាកស្តែង ប្រទេស​រុស្ស៊ី​ប៊ុលហ្គារី បាន​ពិភាក្សា​ទិញ​ថាមពល​ពិ​រុស្ស៊ី មិន​ខ្វល់​ពី​តំបន់​អឺរ៉ុប​នោះឡើយ​។ ក្នុង​ពេលនេះ តម្លៃ​ថាមពល នៅ​តំបន់​អឺរ៉ុប កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​ច លោក Alexander De Croo បាន​ព្រមាន​ថា តំបន់​អឺរ៉ុប​ទាំងមូល​នឹងត្រូវ​ប្រឈម​វិបត្តិ​រយៈពេល​យូ មិនមែន​មួយឆ្នាំ​នោះឡើយ​គឺ​រហូតដល់​១០​ឆ្នាំ​។​

​សារព័ត៌មាន Bloomberg បាន​ដកស្រង់​សំដី លោក Alexander De Croo បានប្រកាស​នៅ​ថ្ងៃទី ២២​ខែសីហា​ថា «​រដូវរងា​ពី ៥-១០​រដូវ​ខាងមុខ​ទៀត​អឺរ៉ុប​នៅតែ​ប្រឈម​ផល​លំ​ដាក ក្នុង​វិស័យ​ជាច្រើន ដោយសារតែ តម្លៃ​ថាមពល​កើនឡើង​»​។ លោក Alexander De Croo បញ្ជាក់ទៀតថា តម្លៃ​ថាមពល​បាន​កើនឡើង​រហូតដល់​១៥​ដង​បើ​ប្រៀបធៀប នឹង​មុនពេល​ដាក់ទណ្ឌកម្ម​រុស្ស៊ី ។ រុស្ស៊ី​នឹងមាន​គម្រោង​ដាក់​កាត​បន្ថយ​ការផ្គត់ផ្គង់​បន្ថែមទៀត អាច​នឹងធ្វើ​ឲ្យ​តម្លៃ​កើនឡើង​ខ្ពស់​បន្តទៀត​។​

​កន្លងមក មន្ត្រី​ប៊ែ​ល​ហ្ស៊ិ​ច​បាន​លើកឡើងថា បញ្ហា​ប្រឈមមុខ​ដោយសារតែ​សង្គ្រាម រុស្ស៊ី​អ៊ុយ​ក្រែ​ន គឺ​អឺរ៉ុប​បាត់បង់​សាមគ្គីភាព​។ ក្នុង​ពេ​នេះដែរ ពលរដ្ឋ ក្នុងប្រទេស​ជាច្រើន ក្នុង​តំបន់​អឺរ៉ុប ។ ប្រទេស​ជាច្រើន បាន​ងាក់​ទៅកាន់​រុស្ស៊ី​វិញ ក្រោយ​មើលឃើញ​ពី​ផល​លំបាក​ចំពោះមុខ ។ ប្រទេសមួយ​ចំនួន​បាន​នឹង​កំពុង​ពិភាក្សា​ជាថ្មី​ឡើងវិញ​ជាមួយ​រុស្ស៊ី ដើម្បី​បន្ត​ទទួលបាន​ថាមពល​ពី​រុស្ស៊ី ទប់ស្កាត់​កង្វះ​ថាមពល​នៅក្នុង​តំបន់​អឺរ៉ុប ក្នុង​រដូវរងារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close