សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​តួ​ក​គី ជួប​សម្តែង​ការគួរសម​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យ​លោកស្រី អ៊ូ​ឃូ​ល កូ​ចា​អេ​ហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​សូមបញ្ជាក់ថា លោកស្រី អ៊ូ​ឃូ​ល កូ​ចា​អេ​ហ្វេ ទើបនឹង​មក​បំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ជំនួស​លោកស្រី អាយ​ដា អ៊ុន​លូ (Ayda Unlu) ដែល​ចប់​អាណត្តិ​ការងារ​។​

​ក្នុង​សារ​ស្វាគមន៍​នឹង​បេសកកម្ម​របស់ខ្លួន​នៅ​កម្ពុជា លោកស្រី អ៊ូ​ឃូ​ល កូ​ចា​អេ​ហ្វេ បានបង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ​ជាមួយ​បេសកកម្ម​ការងារ​នេះ និង​បាន​ប្តេជ្ញា​ប្រឹងប្រែង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​តួ​ក​គី កាន់តែ​ល្អប្រសើរ ដើម្បី​ប្រយោជន៍​ប្រទេស និង​ប្រជាជន​កម្ពុជា​-​តួ​ក​គី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close