ប្រា​យុទ្ធ​ចាន់​អូ​ចា ទៅ​ចូលរួម​ប្រជុំ​ក្រសួងការពារជាតិ បើ​ទោះ​ត្រូវ​ព្យួ​កា​ងារ​នាយករដ្ឋមន្ត្រី​

​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ លូកដៃ​ក្នុង​នយោបាយ​។ កាលពី​ឆ្នាំ ២០០៦ ក្នុង​រដ្ឋ​កាល​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី ថាក់ស៊ីន សី​ណា​វ៉ា​ត្រា និង​ឆ្នាំ​២០១៤ ក្រោម​រដ្ឋ​កាល​ដឹកនាំ​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ លុប​លទ្ធផល​បោះឆ្នោត​ផងដែរ​។​

​ក្នុងពេល​នេះដែរ​ក៏មាន​ក្រុម​បាតុកម្ម ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា លាលែង​ចេញពី​តំណែង ។ នៅ​ថ្ងៃទី​២៤​ខែសីហា ក្នុងពេល​តុលាការ​ចេញ​សាលក្រម​ព្យួ​ការងារ នាយករដ្ឋមន្ត្រី​របស់​លោក​ប្រា​យុទ្ធ កម្លាំង​ប៉ូលិស​បានដាក់​ពង្រា​យក​ម្លាំ​ង​ការបារ ដោយមាន​រថយន្ត​កុងតឺន័រ បិទផ្លូវ​សំខាន់ៗ​ចូលទៅ​កាន់​ទីក្រុង ។​

​សារព័ត៌មាន Reuters នៅ​ថ្ងៃ ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅក្នុង​ព្រឹ​ត្ត​ការ ពាក់ព័ន្ធ​នោះដែរ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នៅតែ​បន្តធ្វើ​សកម្មភាព ដដែល ប៉ុន្តែ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​។ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងចូលរួម​កិច្ចប្រជុំ​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​២៥​ខែសីហា ក្រោម​វត្តមាន​មន្ត្រី​ជិតដិត​របស់លោក ចំពោះមុខ​ភាពស្រពិចស្រពិល​នៃ​នយោបាយ​ក្នុងប្រទេស​ថៃ​។​

​លោក ប្រា​យុទ្ធ មាន​វ័យ ៦៨​ឆ្នាំ កំពុង​រក្សា​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​កាលពី ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​ព្យួរ​រូបលោក​ពី​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក ដោយ​រង់ចាំ​ការពិនិត្យ​ឡើងវិញ​លើ​ការកំណត់​អាណត្តិ​របស់លោក តាម​រដ្ឋធម្មនុញ្ញ តែ​មិនបាន​ផ្តល់​ការ​បរិច្ឆេទ​នៃ​ការប្រកាស​ពី​ការសម្រេចចិត្ត​ចុងក្រោយ​នោះទេ​។​

​រហូតមកដល់​ពេលនេះ លោក ប្រា​យុទ្ធ មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​ការសម្រេច​របស់​តុលាការ​នោះទេ ហើយ​គេ​នៅ​មិនទាន់​ដឹងថា លោក​អាច​នឹង​និយាយ​អំពី​បញ្ហា​នេះ កំលុង​កិច្ចប្រជុំ​នេះ​ឬ​អត់​នោះដែរ​។ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ថៃ បាន​និយាយ​នៅ ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា លោក ប្រា​យុទ្ធ គោរព​តាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ និង​បាន​ជំរុញ​ឲ្យ​ប្រជាជន​ថៃ​ទទួលយក​ដូចគ្នា ខណៈ​រដ្ឋាភិបាល​ដំណើរការ​ទៅជា ធម្មតា​។​

​ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan មាន​អាយុ ៧៧​ឆ្នាំ ដែលជា​អ្នករាជានិយម និង​ជា​អតីត​មេទ័ព ដែលមាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​លោក ប្រា​យុទ្ធ នឹង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន ប៉ុន្តែ​លោក​មិន​ត្រូវបាន​រំពឹងថា នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close