ពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត វរសេនាតូចថ្មើរជើង សហការវាយលុក របស់យោធភូមិភាគទី៥ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប
ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត វរសេនាតូចថ្មើរជើង សហការវាយលុក របស់យោធភូមិភាគទី៥ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការរង ដែលមានឯកឧត្តម អភិបាលខេត្តទាំង៤គឺមានអភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងអភិបាលខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តប៉ៃលិន មេបញ្ជាការកងពលតូចនានា មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តទាំង៤ចំណុះឲ្យយោធភូមិភាគទី៥និងសិក្ខាកាមមកពីបណ្តាវរសេនាតូច កងពល នៃខេត្តទាំង៤ចូលរួមជាង៣០០នាក់ផងដែរ ។
នៅក្នុងពិធីនេះសិក្ខាកាមទាំងអស់បានអនុវត្តជាក់ស្តែងនៅលើទីលានបាញ់គ្រាន់ពិតជូនគណៈអធិបតីទស្សនា
ប្រកបដោយជោគជ័យ ព្រមទាំងបានជូន ប័ណ្ណសសើរ លិខិតសរសើរ និងលិខិតបញ្ជាក់ការសិក្សាជូនដល់នាយទាហ៊ានមានស្នាដៃ និង សិក្ខាកាមទាំងអស់ផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានអបអរសាទរធ្វើការ កោតសរសើលរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានលះបង់ពេលវេលាមកហ្វឹកហាត់រៀនសូត្រអស់រយៈពេល៤៥ថ្ងៃរហូតដល់ពេលបញ្ចប់វគ្គ។ ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ក្នុងនាមកងកម្លាំងកងទ័ពជាតិ គឺត្រូវតែស្មោះត្រង់ការពារជាតិ និងប្រជាជន ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋផ្អែកទៅលើច្បាប់របស់ជាតិបានចែងរួចហើយ។
ក្នុងពិធីសំណេះសំណាលនោះដែរ គណៈអធិបតីបានផ្តល់អគារស្នាក់នៅសម្រាប់កងទ័ព១ខ្នង ជូនធុងទឹកធំនិងរោងសម្រាប់ដាក់ធុង១កន្លែង ព្រមទាំងឧបត្ថម្ភថវិកាក្នុងកម្មវិធីបិទវគ្គនេះចំនួន១០,០០០,០០០រៀលផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។