វៀតណាម កំណត់​ការឈប់​សម្រាក​បុណ្យចូលឆ្នាំថ្មី ពី​៧ ទៅ ៩​ថ្ងៃ​

​ហាណូយ​៖ ក្រសួង​ការងារ យុទ្ធជន​ពិការ និង​សង្គមកិច្ច​នៃ​ប្រទេស​វៀតណាម បាន​ស្នើឱ្យ​កម្មករនិយោជិត​ឈប់សម្រាក​រយៈពេល​ប្រាំពីរ ឬ​ប្រាំបួន​ថ្ងៃ សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​។​

​ក្នុង​សំណើ​ដែល​ផ្ញើ​ដើម្បី​ប្រមូល​មតិ​ពី​អង្គភាព​ពាក់ព័ន្ធ នាពេល​ថ្មីៗ​នេះ ក្រសួង​ស្នើឱ្យ​ឈប់សម្រាក​ដើម្បី​ស្វាគមន៍​បុណ្យចូលឆ្នាំថ្មី ឬ បុណ្យ​តេត រយៈ​ប្រាំពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​២៩ ខែមករា ដើម្បី​រួមបញ្ចូល​ចុង​សប្តាហ៍​ពីរ​។​

​បន្ទាប់ពី​ប្រមូល​មតិ​ស្ថាបនា​រួច ក្រសួង​នឹងដាក់​ផែនការ​ចុងក្រោយ​ជូន​លោកនាយក​រដ្ឋមន្ត្រី Pham Minh Chinh​។​

​ប្រទេស​វៀតណាម​បាន​សម្រាក​រយៈពេល​ប្រាំបួន​ថ្ងៃ នៅ​ដើមឆ្នាំ​២០២២​នេះ ដែល​រួមបញ្ចូល ទាំង​ចុង​សប្តាហ៍ ២​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close