រថយន្តដឹកដី បុកម៉ូតូពេញទំហឹង ស្លាប់មន្ត្រីនគរបាលម្នាក់ និងកូនប្រុសម្នាក់ នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ មន្ត្រីនគរបាលម្នាក់ និងកូនប្រុស បានស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកដី បុកម៉ូតូយ៉ាងពេញទំហឹង នៅពេលថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លើផ្លូវចំណោតរោងចក្រទឹកកកអូបី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះជាឪពុក ឈ្មោះ ប៊ួរ រតនា ជានាយផ្នែកហ្វឹកហ្វឺន-ពន្លត់អគ្គិភយ័ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រីឯកូនជាសិស្ស។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងបន្តដោះស្រាយតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។