អាជ្ញាធរខេត្តសៀមរាបកំណត់ឱសានុវាទត្រឹមម៉ោង២៤ ថ្ងៃទី៣០ សីហា ឲ្យក្រុមលោក ខឹម វាសនា រំសាយការប្រមូលផ្តុំ
តាមរយៈសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់ត្រឹមវេលាម៉ោង២៤យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយឲ្យក្រុមមនុស្សរបស់លោក ខឹម វាសនា ដែលកំពុងធ្វើការប្រមូលផ្តុំគ្នានៅស្រុកបន្ទាយស្រី ធ្វើការរំសាយ។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការជួបជុំមនុស្សនេះ គឺពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។