ប្រទេសជាច្រើន ចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានឈ្មោះថា ”Vostok-2022″នៅរុស្ស៊ី
មានកម្លាំងទាហានជាង ៥ម៉ឺននាក់ បានចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា “Vostok-2022” ដោយធ្វើឡើងនៅទីតាំងហ្វឹកហាត់កម្លាំងយោធា ៧កន្លែងផ្សេងគ្នានៅភាគខាងកើតប្រទេសរុស្ស៊ី។
សារព័ត៌មាន Ria Novosti បានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិ រុស្ស៊ីបញ្ជាក់ថា ការធ្វើសមយុទ្ធ “Vostok-2022” នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៧ខែកញ្ញា ក្នុងតំបន់ ហ្វឹកហ្វឺងកងពលតំបន់ភាគខាងកើតរុស្ស៊ី។ គោលដៅនៃការធ្វើសមយុទ្ធនោះ ដើម្បីបង្កើនសមត្ថភាពការពារ និងវាយប្រហារ ក្រោមការបញ្ជារនៃ ពីទីបញ្ជាការនៃកម្លាំងប្រដាប់អាវុធរុស្ស៊ី ដឹកនាំដោយឧត្តមសេនីយ៍ Valery Gerasimov។
តាការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កម្លាំងទាហាននឹងហ្វឹកហាត់ពីយុទ្ធសាស្ត្រផ្សេងៗគ្នា ដើម្បីបង្កើនសមត្ថភាព ទប់ទល់និងវាយប្រហារ ។ សមយុទ្ធនោះមានទាំងកម្លាំងឆ័ត្រយោងចូលរួមផងដែរ។
នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំនោះ មានកម្លាំងទាហានមកពីប្រទេសជាច្រើនចូលរួ ក្នុងនោះមាន ទាហានមកពីប្រទែស Azerbaijan, Algeria, Armenia, Belarus, india, Kazakhstan, Kyrgyzstan, ចិន ឡាវ ម៉ុងហ្គោលី នីការាហ្គ័រ ស៊ីរី និងតាជីគីស្ថាន ចូលរួមក្នុងសមយុទ្ធ Vostok-2022៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។