បន្ទាប់ពី​គ្រោះរាំងស្ងួត ខេត្ត​ស៊ី​ឈួន រងគ្រោះ​ទឹកជំនន់​វិញ​ម្តង​

​កន្លងមក​ថ្មីៗ​តំបន់​និរតី​ប្រទេស​ចិន ប្រឈម​នឹង​រលក​កម្តៅ មិន​ធ្លាប់មាន​ពីមុនមក បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ។ ក្នុង​ពេលនេះ​តំបន់​ទាំងនោះ​ប្រឈម​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​គ្រោះទឹកជំនន់ ។​

​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន ដែល​បាន​ទទួលរង​នូវ​សីតុណ្ហភាព​ក្តៅ​ខ្លាំង ក្នុង​ខែសីហា​នេះ ឥឡូវនេះ​បានប្រកាស​អាសន្ន​សម្រាប់​គ្រោះទឹកជំនន់ ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​វិញ​ម្តង​។ ភ្លៀង​ធ្លាក់​ខ្លាំង​កំពុង​កើតមាន ក្នុង​តំបន់​ដែលជា​មជ្ឈមណ្ឌល​ផលិត​កប្បាស ដ៏​សំខាន់​របស់​ប្រទេស​ចិន គឺ​ទីក្រុង Chongqing និង​តំបន់​ក្បែរៗ​នោះ​នៅក្នុង​ខេត្ត Sichuan ដែល​កន្លងមក​ទើបតែ​ទទួលរង​អាកាសធាតុ​ក្តៅ​ខ្លាំង​ពី​ធម្មតា​។

​ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​កាលពី​ថ្ងៃ​២៨​ខែ​សីះ​ា​ចុង​សប្តាហ៍​កន្លងទៅ ហើយ​បើតាម​ការ​ព្យា​រក​ណ៍ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ នឹងមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ផ្នែក​ខាងកើត និង​និរតី​នៃ​ខេត្ត​ស៉ី​ឈួន ព្រមទាំង​ភាគ​ខាងជើង​ទីក្រុង​ឆុង​ឈី​ង​។ រដ្ឋាភិបាល​ក៏បាន​ចាប់ផ្តើម​ចំណាត់​ការឆ្លើយ​បន្ទាប់ ដើម្បី​ទប់ស្កាត់​គ្រោះទឹកជំនន់ នៅ​ខេត្ត​ស៉ី​ឈួន និង​ទីក្រុង​ឆុង​ឈី​ង ចាប់តាំងពី​យប់​ថ្ងៃ​២៨​ខែ​កន្លងទៅ​ផងដែរ​។​

​ផ្នែក​ជាច្រើន​នៃ​ភាគខាងត្បូង​ប្រទេស​ចិន បាន​ស្ថិតក្រោម​សីតុណ្ហភាព​លើសពី ៤០​អង្សា​សេ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ជា​ចន្លោះ​ពេលដែល​ត្រូវបាន​ចាត់ទុកថា​ក្តៅ​បំផុត គិត​ចាប់​តាំងតែ​ពី​រដ្ឋាភិបាល​ចិន បានចាប់ផ្តើម​កត់ត្រា​ទិន្នន័យ​នេះ កាលពី​ឆ្នាំ​១៩៦១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close