អាមេរិក បានទិញទំនិញពីរុស្ស៊ីជាង៤ពាន់តោន ក្នុងឆ្នាំ២០២២
រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មលើកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅលើប្រទេសរុស្ស៊ី មិនតែប៉ុណ្ណោះ បានគៀងគ ប្រទេសជាមិត្តចូលរួមដាក់ទណ្ឌកម្ម រុស្ស៊ីទៀតផង ហើយឈប់ទិញទំនិញពីរុស្ស៊ី។ ផ្ទុយទៅវិញទំនិញរាប់ពាន់តោនពីរុស្ស៊ីបានចូលដល់កំពង់ផែនៅអាមេរិក បានទៅដល់ដៃពលរដ្ឋអាមេរិកប្រើប្រាស់ មានតម្លៃរាប់សិបពាន់លានដុល្លារ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅឆ្នេរសមុទ្ឬភាគខាងកើតអាមេរិក មាននាវាដឹកកុងតឺន័រយក្សមួយបានចូលដល់កំពង់ផែ Baltimore ដោយនៅក្នុងកុងតឺន័រនោះ មានឈឺ ក្តា អាលុមីញ៉ូម …មានប្រភពមកពីប្រទេសរុស្ស៊ី ពីរោងចក្ររុស្ស៊ី ។
កន្លងកប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងមុខទំនិញដូចជា ត្បូងពេជ្យ ប្រេង ហ្គាស …ក្រោយពេលរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំង ក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែមានមុខទំនិញរាប់ពាន់មុខនាំចេញពីរុស្ស៊ី មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះ មានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក បានចូលដល់កំពង់ផែអាមេរិក។
សារព័ត៌មាន AP បានផ្សាយថា មានទំនិញប្រមាណ ៤០០០តោនបានចូលដល់ទឹកដីអាមេរិក ប៉ុន្តែចំនួននោះនៅតិចជាងមុនពេលរុស្ស៊ីធ្វើសង្គ្រាម នៅឆ្នាំ២០២១ដែលមានដល់ទៅ ៦០០០តោន គឺបានថយចុះ១/៣ផងដែរ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកទៅលើរុស្ស៊ីនោះគឺសំដៅទៅលើទំនិញដែលអាមេរិកមិនត្រូវការចាំបាច់ពីរុស្ស៊ី ប៉ុណ្ណោះ ។ ប៉ុន្តែទំនិញចាំបាច់អាមេរិកនៅតែនាំចូលពីរុស្ស៊ីដដែល ។ ទាំងនោះហើយបានជាធ្វើឲ្យប្រទេសមួយចំនួនខឹងសម្បាយ៉ាងខ្លាំង ហើយងាក់ទៅពិភាក្សាជាមួយរុស្ស៊ីវីញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។