យន្តហោះ​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង​បាន​បញ្ជូន​ដល់​រុស្ស៊ី​ហើយ​

យន្តហោះ​ដឹកទំនិញ​របស់​រុស្ស៊ី បាន​ដឹកជញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក ជាច្រើន​គ្រឿង​របស់​អ៊ីរ៉ង់​មកកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​តាម​ព័ត៌មាន​ពី​ក្រុម​ចារកិច្ច​អាមេរិក​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹកទំនិញ​របស់​រុស្ស៊ី បាន​ចាក​ចេញពី​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២៩​ខែសីហា ដោយបាន​ដឹក​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​ប្រភេទ ដែល​អាច​វាយប្រហារ​ក​ម្ទេ​ច​គោលដៅ យោធា ក្នុងនោះ​មាន​ប្រព័ន្ធ​រ៉ា​ដា ជាដើម​។​

​យន្តហោះ​គ្មាន​មនុស្ស​បើក នឹង​ជួយ​ពង្រឹងកម្លាំង​ទាហាន​រុស្ស៊ី​នៅក្នុង​សង្គ្រាម ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការផ្តល់ជូន​ឲ្យ​រុស្ស៊ី មិន​ដំណើរការ​ទៅ​រលូន​នោះឡើយ ក្រោយ​ការសាកល្បង​ជួប​បញ្ហា​បច្ចេកទេស​មួយចំនួន ។ មន្ត្រី​អាមេរិក​បាន​បញ្ជាក់ថា​មាន បញ្ហា​បច្ចេកទេស​មួយចំនួន ធ្វើ​ឲ្យ​រុស្ស៊ី​មិនទាន់​ពេញចិត្ត​ទាំងស្រុង​នោះឡើយ​។​

​មន្ត្រី​សន្តិសុខ​អាមេរិក និង​លោកខាងលិច​បានលើកឡើង​ថា យន្តហោះ​ដឹកជញ្ជូន​យោធា​រុស្ស៊ី បាន​ទៅដល់​ប្រទេស​អ៊ីរ៉ង់​កាលពី​ពាក់កណ្តាល​ខែសីហា ដើម្បី​ដឹក​យ​ន​ត​ហោះ​គ្មាន​មនុស្ស​បើក​ពី​អី​រ៉ង់​។ យ​ណ្ត​ហោះ​ដំបូង​ដែល​រុស្ស៊ី​ទទួលបាន​នោះ​មាន​ពីរ​ប្រភេទ​គឺ Shahed-129 និង Shahed-191 ព្រមទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក UAV Mohajer-6 គឺជា​យន្តហោះ​យោធា​មាន​តួនាទី​តាមដាន​និង​វាយប្រហារ​គោលដៅ​។​

​រុស្ស៊ី​មា​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​តាមដាន​មាន​ប្រមាណ ២០០០​គ្រឿង ។​ចំណែក​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់​មី​ស៊ី​ល​វាយ​លុប​មិនមាន​ច្រើន​នោះឡើយ​។ ចំណែក​អ៊ុយ​ក្រែ​ន​វិញ មាន​យន្តហោះ UAV ជាច្រើន អាច​វាយប្រហារ​កម្ទេច​គោលដៅ​រថក្រោះ​របស់​រុស្ស៊ី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close