ឧកញ៉ាហង្ស ស៊ីផារកសុីនាំរថយន្តអត់ពន្ធចង្កូតស្តាំចូលស្រុកខ្មែរយូរហើយទើបនិងបែកធ្លាយហើយ
ខេត្តបន្ទាយមានជ័យ : មន្ត្រីគយក្រសួងចូលចាប់រថយន្តទំនើបក្នុងភូមិគ្រិះលោកឧកញ៉ាហង្ស សុីផាស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជយ័ ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០១.ខែធ្នូ. ឆ្នាំ២០១៨.ប្រភពច្បាស់ការណ៍បានប្រាប់អោយដឹងថា ឧកញ៉ា ហង្ស សុីផាដែលជាមេឈ្មួញធំក្នុងជំនួញរថយន្តចង្កូតស្តាំគឺ ជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រភពបញ្ជាក់ថារថយន្តទំនើប២គ្រឿងប្រភេទរថទូរពណ៌សសុទ្ធតែមានតម្លៃជាង១០ម៉ឺនដុល្លាក្នុងមួយគ្រឿង។ រថយន្តទាំងពីរគ្រឿងដែលមន្ត្រីគយចល័តក្រសួងចាប់រឹបអូសយកទៅក្សាទុក១-ម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និង២-តូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ។
លោក សុទ្ធា វ៉ាន់ណារី មន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាការប្រចាំខេត្តបន្ទាយមានជ័យប្រាប់នៅព្រឹកថ្ងៃទី២.ខែធ្នូ.ឆ្នាំ២០១៨នេះថា : រថយន្តរថទូរទំនើបផលិតឆ្នាំ២០១៦ទាំង២គ្រឿងរបស់លោកឧកញ្ញ៉ា ហង្ស សុីផា ដែលត្រូវរឹបអូសយកមករក្សាទុកចោលនេះគឺគយមិនមានគោលការណ៍អោយបង់ពន្ធឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។