ផ្ទៃដីនៅប៉ាគីស្ថាន១/៣រងការលិចលង់ដោយគ្រោះទឹកជំនន់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន ក្នុងពេលប្រទេសនេះរងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងភ្លៀងធ្លាក់ខ្លាំង ។ ទឹកដីប៉ាគីស្ថាន១/៣ បានលិចលង់ដោយទឹកជំនន់។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានឲ្យដឹងថា នេះជាគ្រោះធម្មជាតិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ បណ្តាលឲ្យមនុស្ស ជាង១១០០នាក់ស្លាប់ ក្នុងនោះមានកុមារ ៣៨០ នាក់ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា «ប៉ាគីស្ថាន ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ។ លោកបានអំពាវនាវដល់ បណ្តាប្រទេសផ្តល់ជំនួយជាទឹកប្រាក់ ១៦០លានដុល្លារដល់ប៉ាគីស្ថាន ។ ទឹកប្រាក់ទាំងនោះនឹងទិញថ្នាំ ទឹកស្អាត សម្រាប់ពលរដ្ឋ ជាង ៥លាននាក់ដែលរងផល៉បះពាល់ផ្ទាល់។
ក្នុងពេលនេះដែរ អគ្គរដ្ឋទូតអាមេរិកអាមេរិកប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន បានប្រកាសផ្តល់ជំនួយទឹកប្រាក់៣០លានដុល្លារ ដល់ប្រទេសនេះសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។