លោកឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាបហើយ នេះបើយោងតាមអនុក្រឹត្យ ចេញនៅថ្ងៃទី៣០ ខែសីហា បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់។
សូមបញ្ជាក់ថា លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ លោកត្រូវបានគេចាត់ទុកថា គឺជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុត និងពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី (Innovation) គួរឱ្យសើសើរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។