មន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិសាស្ត្រឃុំចំណោម និងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ក្នុងឱកាសចុះពិនិត្យមើលនោះ ដោយពិនិត្យឃើញស្ថានភាពទឹកបានស្ទះមុខប្រឡាយ បង្ករឲ្យស្ទះទឹកឡើងបានបញ្ជាឲ្យជំនាញធនធានទឹកខេត្ត នាំយកគ្រឿងចក្រភ្លាមៗ ដើម្បីកាយផ្តាច់បើកមុខទឹកបង្ហូរទៅក្រោមតាមប្រឡាយមេដែលបានស្តារ ដើម្បីពន្លឿនការរំដោះទឹក ជៀសវាងការជន់លិចផ្លូវ ស្រែ និងភូមិឋានបងប្អូនប្រជាពលរដ្ឋរស់នៅក្បែដងស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី។
សូមមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។
សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។