សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម នៅខេត្តព្រះវិហារ
ព្រះវិហារ៖ កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមាណការសម្របសម្រួលពី លោក ទី សុវិន ថាល, លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមការឱ្យដឹពី ម្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយបាឃាត់បានជនសង្ស័យម្នាក់ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន និងដកយកវត្ថុតាង សារធាតុកេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០គីឡូក្រាម និង ៨០ក្រាម រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនចាប់យក ទ្រូវបានសមត្ថកិច្ចជំនាញបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។