កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ ពីព្យុះសង្ឃរា Hinnamnor កំពុងបក់បោក ដោយនាំំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង
កូរ៉េខាងត្បូង៖ នាថ្ងៃទី៥ កញ្ញា នេះ ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ ខណៈព្យុះសង្ឃរា Hinnamnor កំពុងបក់បោកដោយនាំំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។
សេចក្ដីណែនាំពីអាកាសធាតុថា ព្យុះ Hinnamnor នឹងបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿនខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើងដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាន នៅព្រឹកថ្ងៃអង្គារ ខណៈព្យុះនេះនឹងបក់បោកដល់តំបន់ដែនទឹក នៃកោះ Jeju នៅពាក់កណ្ដាលយប់ថ្ងៃចន្ទ។
បណ្តាក្រុងដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ រួមមាន ទីក្រុង Gwangju, Busan,Daegu, Ulsan ព្រមទាំងកោះ Jeju ហើយអាជីវកម្មមួយចំនួនត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។