ឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យអឺរ៉ុបប្រឈមវិបត្តិក្នុងសង្គមដោយសារតែ
តម្លៃថាមពល និងប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃកើនឡើងខ្ពស់ កំពុងបង្កឲ្យមានវិបត្តិក្នុងសង្គមអឺរ៉ុបទាំងមូល ពិសេសគឺនៅរដូវរងារខាងមុខ។ ការខកចិត្តរបស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រដ្ឋាភីបាលក៏បានកើនឡើងក្នុងប្រទេសជាច្រើន បង្ខំឲ្យពលរដ្ឋដង្ហែរក្បួនបាតុកម្ម នៅតាមទីក្រុងធំៗក្នុងតំបន់អឺរ៉ុប។
តាមរបាយការណ៍ថ្មីបំផុតដែលបានប្រកាសនៅដើមខែកញ្ញា របស់ក្រុមហ៊ុនប្រឹក្សា យុទ្ធសាស្ត្រសកល់ បង្ហាញឲ្យឃើញថា អង់គ្លេស ប្រឈមវិបត្តិសង្គមជាង ៥០% ក្នុងចំណោមជិត២០០ប្រទេសដែលបាន វាយតម្លៃ ពីវិបត្តិក្នុងសង្គម។
កាលពីចុងសប្តាហ៍កន្លងមក មានពលរដ្ឋប្រមាណ ៧ម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅក្នុងទីក្រុង Praha នៃប្រទេសសាធារណរដ្ឋឆែក ប្រឆាំងនិងវិបត្តិកង្វះថាមពល និងតម្លៃអគ្គិសនី ហ្គាសកើនឡើងខ្ពស់។ នេះជាការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសនេះ។
កន្លងមក នៅក្នុងប្រទេសអង់គ្លេស ក៏មានបាតុកម្មកើតឡើង ដែលមានឈ្មោះថា Don’t Pay UK ដោយក្រុមបាតុករ ប្រកាសថាមិនទូទាត់តម្លៃថាមពល នោះឡើយប្រសិនបើរដ្ឋាភិបាល មិនមានវិធានការផ្លាស់ប្តូរសមស្រប់ណាមួយ។
ក្នុងពេលជាមួយគ្នានេះដែរ អឺរ៉ុបកំពុងប្រឈមស្ថានភាពអាក្រក់បំផុត ក្នុងពេលដែល រុស្ស៊ីប្រកាសន់បិទ ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង តាមបំពង់បង្ហូរ Nord Stream 1 ដោយមិនមានពេលកំណត់ ។ ទាំងនោះអាចជាការសងសឹកដល់ប្រទេស G7ដែលបានកំណត់តម្លៃថាមពលនៅក្នុងប្រទេសរុស្ស៊ី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។