លោក ស៊ុន ចាន់ថុល ស្នើឲ្យADB ជួយប្រព័ន្ធផ្លូវ , ចរាចរណ៍ និងទឹកកខ្វក់
ភ្នំពេញ៖ អំឡុងជួបជាមួយនាយិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាគឺលោកស្រី Sunniya Durrani-Jamal កាលពីថ្ងៃទី២៩វិច្ឆិកា ម្សិលមិញ លោក
ស៊ុន ចាន់ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានស្នើសុំឲ្យធនាគារខ្នាតយក្សរបស់អាមេរិលមួយនេះ ជួយកម្ពុជា លើបញ្ហាផ្លូវគមនាគន៍ និងអាងស្តុកទឹកកខ្វក់ ។
លោក ស៊ុន ចាន់ថុល បានទទូចឲ្យ ADB ជួយ លើការថៃទាំជួសជុលផ្លូវថ្នល់, ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដាខេត្ត-ក្រុង , គម្រោងផែនការមេដឹកជញ្ជូនសាធារណៈក្នុងក្រុង ក៏ដូចជាកាចូលរួមគាំទ្រ និងសហការជាមួយ នឹងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយ អត្រា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ។
ចំពោះសំណើទាំងនេះលោកស្រីប្រធានADBប្រចាំកម្ពុជាបានស្វាគមន៍ ។ ប៉ុន្តែយ៉ាងណាក៍ដោយលោកស្រីបានបញ្ជាក់ថា ពេលនេះ ADB បានផ្តោត សំខាន់លើ ផែនការនគរូបនីយកម្ម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។