សម្តេចតេជោ ព្រមានបុគ្គលមួយរូបដែលបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្តេច ឱ្យបញ្ឈប់បោកប្រាស់តទៅទៀត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដល់បុគ្គលម្នាក់ ដែលអះអាងថាខ្លួនជា ហ៊ុន វិបុល ដែលជាបងប្អូនជីដូនមួយសម្តេច ឱ្យបញ្ឈប់សកម្មភាព បោកប្រាស់ជាបន្ទាន់ បើមិនចង់មានបញ្ហា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមFacebook ផ្លូវការនៅល្ងាចថ្ងៃទី០៦ ខែកញ្ញាថា សម្តេចពិតជាធ្លាប់មានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែន តែត្រូវបានពួក ប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ។ «ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែនតែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួក ប៉ុល ពត ​សម្លាប់តាំងពី៤៤ឆ្នាំមុនមកម៉្លេះ។ ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុល តាមរយៈទូរសព្ទ ២លើកមកហើយតែមនុស្សនេះ នៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថា ខ្ញុំជាមនុស្សមិនរាប់អានបងប្អូន»។

សម្តេចតេជោបានបន្តមានប្រសាសន៍ដូច្នេះថា «បងប្អូនជនរួមជាតិបានដឹងហើយថា ខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំ គឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរ ជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។ សូមប្អូន ហ៊ុន វិបុល បញ្ឈប់សកម្មភាព បោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close