ក្រសួង​វប្បធម៌ រៀបចំ​កម្មវិធី​ពិសារ​អាហារ​ពេល​ល្ងាច ក្នុងឱកាស​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ​និង​ការទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​ស​ម្ប​តិ្ត​វប្បធម៌​ខុសច្បាប់​៖​ទស្សនៈ​ពី​អាស៊ាន​

​សៀមរាប​៖ ​នា​ល្ងាច​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន AMCA បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច ក្នុងឱកាស​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ និង​ការទប់ស្កាត់​ការជួញដូរ​ចរាចរ​ស​ម្ប​តិ្ត​វប្បធម៌​ខុសច្បាប់​៖ ទស្សនៈ​ពី​អាស៊ាន នៅ​បរិវេណ​ប្រាសាទក្រវ៉ាន់ ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក មាន​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ ជាច្រើន​ដូចជា អង្គរវត្ត បាយ័ន និង​ប្រាសាទតាព្រហ្ម​ជាដើម​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម Ekkhaphab Phanthavong អគ្គលេខាធិការរង​អាស៊ាន ឯកឧត្តម Sarda Umar Alum អ្នកតំណាង​យូណេស្កូ​ភ្នំពេញ ឯកអគ្គរដ្ឋទូត គណៈប្រតិភូ​អញ្ជើញ​មកពី​គ្រប់​ប្រទេស​និង​រដ្ឋ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​AMCA មានប្រសាសន៍ថា ជា​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ការរៀបចំ​អាហារ​ពេល​ល្ងាច​នាពេលនេះ ដើម្បី​ភាពជា​មិត្តភាព សាមគ្គីភាព និង​សមិទ្ធិផល​នានា​របស់​យើង ព្រមទាំង​រីករាយ​ការប្រគំ​តន្ត្រី ការសម្តែង​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ អម​នឹង​អាហារ​ចម្រុះ​រសជាតិ​បែប​ខ្មែរ ដើម្បី​ទទួល​ស្វាគមន៍​គណៈប្រតិភូ​។

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ មានប្រសាសន៍​ទៀតថា តំបន់​ឧទ្យាន​អង្គរ​នៃ​ខេត្តសៀមរាប ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដែលមាន​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន ហើយ​ប្រាសាទ​ទាំងនេះ ធ្វើឱ្យ​ភ្ញៀវ​ទេសចរណ៍​មកពី​ជុំវិញ​ពិភពលោក​មានការ​កោត​ស្ញប់​ស្ងែ​ង​យ៉ាងខ្លាំង មិន​ត្រឹមតែ​ពេលបច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​កាលពី​អតីតកាល​ទៀតផង​។ លោកជំទាវ​មានប្រសាសន៍​ទៀតថា ជាថ្មី​ម្តងទៀត សូម​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន ហើយ​ការបន្ត​ការចូលរួម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស និង​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close