តុលាការ​ធម្មនុញ្ញ​ថៃ នឹង​សម្រេច​ពី​ជោគវាសនា​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៨​ខែកញ្ញា​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា​ខាងមុខ​ក្រុមប្រឹក្សា​ចៅក្រម​នឹង​បើក​កិច្ចប្រជុំ​ពិសេស​ដើម្បី​ពិភាក្សា​ស្តីពី​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​។ ការិយាល័យ​តុលាការ​ធម្មនុញ្ញ​ថៃ​បានប្រកាសថា ប្រធាន​គណៈ​ចៅក្រម Worawit Kangsasitiam នឹង​កោះប្រជុំ​គណៈកម្មការ​ដែលមាន​ស​មា​ជិ​ក ៩​នាក់​នៅ​ថ្ងៃទី​៨ ខែកញ្ញា ដើម្បី​សម្រេច​ពី​ជោគវាសនា​របស់លោក​ប្រា​យុទ្ធ ។​

​កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង ក្រោយពេល​តុលាការ​ទទួលបាន លិខិត​៣​ច្បាប់​ពី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ពី​អតីត​ប្រធាន​គណៈកម្មការ​ព្រាង​ច្បាប់​ធម្មនុញ្ញ​លោក Meechai Ruchuphan និង​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ លោក Pakorn Nilprapunt ជា​តំណាង​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​ថៃ ដែល​បានដាក់​លិខិត​ខាងលើ​នៅ​ថ្ងៃទី​១​ខែកញ្ញា ។​

​ប្រភពព័ត៌មាន​ពី​ការិយាល័យ​តុលាការ​ធម្មនុញ្ញ​ថៃ​បានឱ្យដឹងថា ក្រុមប្រឹក្សា​ចៅក្រម​អាច​នឹង​ព្រមព្រៀងគ្នា​ចេញ​សេចក្តីសម្រេច​នៅក្នុង​សប្តាហ៍​នេះ​។ ប្រសិនបើ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​នោះ តុលាការ​នឹង​ចេញ​សេចក្តីសម្រេច នៅពេល​ខាងមុខ ។​

​នៅក្នុង​លិខិត​ដែល​បញ្ជូន​ទៅកាន់​តុលាការ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា និង​ក្រុមប្រឹក្សា​ផ្លូវច្បាប់ របស់​រដ្ឋាភិបាល​បាន​លើកឡើងថា អាណត្តិ​របស់​នាយករ​ដ្ឋ​មន្ត្រី​គឺ​គិត​ត្រឹម​ពេល​លោក​ត្រូវបាន​រដ្ឋសភា​អនុម័ត​ក្រោយ​ការបោះឆ្នោត ហើយ​ទទួលបាន​ការចុះ​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី ៩​ខែមិថុនា ឆ្នាំ​២០១៩ ។ ដោយហេតុ​នោះ​ហើយ​ទើប​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បញ្ជាក់ថា អាណត្តិ​របស់លោក​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៧ ប្រសិនបើ​ទទួលបាន​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ខាងមុខ​៕

Thailand’s Prime Minister Prayut Chan-O-Cha (C) leaves after his weekly cabinet meeting at the Government House in Bangkok on August 23, 2022. (Photo by Jack TAYLOR / AFP) (Photo by JACK TAYLOR/AFP via Getty Images)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close