គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​! សម្លាប់​បុរស​ម្នាក់ នៅ​ស្រុក​ព្រៃនប់​

​ព្រះសីហនុ​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ ជាជាង​ជួសជុល​ម៉ូតូ​ម្នាក់ បាន​ស្លាប់​ទាំង​ព្រឹក ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ នា​ព្រឹក​ថ្ងៃទី​០៧ កញ្ញា នេះ លើផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត ១​គ្រឿង ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ បាន​បុក​ម៉ូតូ​ជនរងគ្រោះ ហើយ​ខ្ទាត​ទៅ​ប៉ះ​ផ្ទប់​នឹង​រថយន្ត​កុងតឺន័រ ១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ស្រុក​ព្រៃនប់ បាន​ចុះ​អន្តរា​គម​ន៌ សម្រួល​ចរាចរណ៍ និង​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close