កម្ពុជា ចាប់ផ្តើម​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើកដំបូង​តម្លៃ ១០០​ប៊ី​លាន​រៀល នៅថ្ងៃនេះ

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បានចាប់ផ្តើម​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើកដំបូង ក្នុង​ទំហំ​ទឹកប្រាក់ ១០០​ប៊ី​លាន​រៀល នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

​យោងតាម​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា ជា​អណ​ត្តិ​គាហក នឹងធ្វើ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ ជា​លើកដំបូង​ក្នុង​ទំហំ ១.២១៩​ប៊ី​លាន​រៀល ឬ​ប្រមាណ ៣០០​លាន​ដុល្លារ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២២​តទៅ​។​

​ក្រសួង​បញ្ជាក់ថា មូល​ប​ត្រ​រដ្ឋ​ដែល​នឹង​បោះផ្សាយ​លក់​នាពេលខាងមុខ​នេះ ក្នុង​មួយ​បណ្ណ​មានតម្លៃ ១​លាន​រៀល ដោយ​ការគិត​ការប្រាក់​រៀងរាល់ ៦​ខែម្តង ក្នុង​អត្រា​គូ​ប៉ុង ២% ថេរ​។ ចំពោះ​មូល​ប​ត្រ​នេះ មាន ៣​ប្រភេទ គឺ ប្រភេទ​ប្រតិ​ទាន ១​ឆ្នាំ ដោយ​បោះផ្សាយ​ចំនួន ២​ដង និង​មាន​គម្លាត​បោះផ្សាយ ៤​សប្តាហ៍​ម្តង ដោយមាន​ទំហំ​ទឹកប្រាក់​សរុប ២០០​ប៊ី​លាន​រៀល​។ ប្រភេទ​ប្រភេទ​ប្រតិ​ទាន ៣​ឆ្នាំ ដោយ​បោះផ្សាយ​ចំនួន ៤​ដង និង​មាន​គម្លាត​បោះផ្សាយ ៤​សប្តាហ៍​ម្តង ដោយមាន​ទំហំ​ទឹកប្រាក់​សរុប ៨០០​ប៊ី​លាន​រៀល និង​ប្រភេទ​ប្រភេទ​ប្រតិ​ទាន ៥​ឆ្នាំ ដោយ​បោះផ្សាយ​ចំនួន ២​ដង និង​មាន​គម្លាត​បោះផ្សាយ ៤​សប្តាហ៍​ម្តង ដោយមាន​ទំហំ​ទឹកប្រាក់​សរុប ២០០​ប៊ី​លាន​រៀល​។​

​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ទៀតថា វិនិយោគិន​មូល​ប​ត្រ​រដ្ឋ​នឹង​ទទួលបាន​ការលើកទឹកចិត្ត​គួរ​ឲ្យ​កត់សម្គាល់ ដែល​ក្នុងនោះ​រួមមាន​៖ ១. ការលើកទឹកចិត្ត​ពន្ធដារ ដោយ​កាត់​បន្ថយពន្ធ​កាត់​ទុក ៥០% លើ​ការប្រាក់​បាន​ពី​ការកាន់កាប់ និង​/​ឬ​ការទិញ​-​លក់​មូល​ប​ត្រ​រដ្ឋ និង​លើកលែង​ពន្ធ​លើ​ចំណេញ​មូលធន ចំពោះ​ការទិញ និង​ជួញដូរ​មូល​ប​ត្រ​រដ្ឋ​សម្រាប់​រយៈពេល ៣​ឆ្នាំ​។ ២. ​ការលើកទឹកចិត្ត​ក្នុង​វិស័យ​ធនាគារ ដោយ​ទទួលស្គាល់​ហា​និ័​យ​សូន្យ​ភាគរយ​ចំពោះ​មូល​ប​ត្រ​រដ្ឋ​ដែល​ចារឹក​ជា​រូបិយវត្ថុ​ជាតិ ឬ​ជា​រូបិយប័ណ្ណ ក្នុងការ​គ​នា​អនុ​បាត​សោធន​ភាព និង​ទទួលស្គាល់​ជា​ទ្រព្យសកម្ម​សន្ទនីយ​ភាព​ដែលមាន​គុណភាព​ខ្ពស់ ចំពោះ​មូល​ប​ត្រ​រដ្ឋ​ដែល​ចារឹក​ជា​រូបិយវត្ថុ​ជាតិ ឬ​ជា​រូបិយប័ណ្ណ ក្នុងការ​គណនា​អនុ​បា​តប​ក្របខ័ណ្ឌ​សន្ទនីយ​ភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close