សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទតំបន់បឹងទន្លេសាប ជិះឧទ្ធម្ភាគចក្រហោះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានចាត់វិធានការក្តៅបោសសំអាតឲ្យ អស់ នូវបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ព្រមទាំងបានព្រមានដកហូត តំណែងអភិបាលខេត្ត និងមន្រ្តី នៅជុំវិញបឹងទន្លេសាប រូបណា ដែលពាក់ព័ន្ធបទ ល្មើសនេះថែមទៀតផង។
រយៈពេល ២ខែដើមឆ្នាំ២០១៧ នេះ គឺមករា និងកុម្ភៈ គណៈកម្មការ បានបង្រ្កាបបទ ល្មើសនេសាទបាន ៦៧៤ករណី បញ្ជូនសំណុំរឿងទៅតុលាការ ១៨ករណី។ ជនសង្ស័យ ៥១នាក់ បញ្ជូនទៅតុលាការ និង ៣៧នាក់ ត្រូវ បានដាក់ពន្ធនាគារ និង រឹបអូស បំផ្លាញវត្ថុតាងចោលចំនួន ៦៥៦ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។