បើអ៊ុយក្រែនព្រមធ្វើតាមរុស្ស៊ី នោះនឹងមានកិច្ចពិភាក្សាជាន់ខ្ពស់កើតឡើង
អ្នកនាំពាក្យវិមានក្រែមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែន ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលជួបពិភាក្សា ផ្ទាល់រវាងប្រមុខដឹកនាំប្រទេសទាំងពីរ។
សារព័ត៌មាន Izvestia របស់រុស្ស៊ីបានដកស្រង់ដំដីលោក Dmitry Peskov បានឲ្យដឹងថា មុនពេលប្រធានាធិបតី ពូទីនជួបជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ផ្ទាល់មុខ រុស្ស៊ីនឹងអ៊ុយក្រែនចាំបាច់ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបានឡើងគម្រោងពីមុនមក។
លោក Dmitry Peskov បានឲ្យដឹងថា« ដើម្បីឲ្យមានជំនួបកំពូល ចំបាច់ត្រូវតែ អនុវត្តការងារជាច្រើន …បច្ចុប្បន្នមិនទាន់មានកិច្ចពិភាក្សាលើបញ្ហានោះឡើយ»។ កាលពីចុងសប្តាហ៍កន្លងមក បណ្តាញទូរទស្សន Rossiya 1 បានលើកឡើងថា ទីក្រុងមូស្គូ នឹងជូបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លុះត្រាណាទីក្រុងគៀវ បំពេញសំណើររបស់រុស្ស៊ី។
ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន លោក Peskov ប្រកាសថាអ្វីគ្រប់យ៉ាងកំពុងតែដំណើរការតាមគម្រោង ហើយកម្លាំងទាហានរុស្ស៊ីនឹងសម្រេចបានគ្រប់គោលដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។