ក្រសួងវប្បធម៌ ជូនដំណឹងពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣
ភ្នំពេញ៖ ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ក៏មានការប្រកួតប្រជែង ដោយការទទួលយកខ្សែភាពយន្តខ្នាតខ្លីរបស់ផលិតករ មកវាយតម្លៃផ្តល់ជ័យលាភី និងរង្វាន់ផងដែរ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣។ ផុតកំណត់នៃការទទួលពាក្យចូលរួមប្រកួត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។