ក្រុមហ៊ុន​ចំនួន ៥​ទៀត បោះទុន​ជិត ៤៣​លាន​ដុល្លារ នឹង​បើក​ដំណើការ​នៅ​កម្ពុជា

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន ៥​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​ជិត ៤៣​លាន​ដុល្លារ​។

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត​តូយ៉ូតា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ៣៦,៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០​នាក់​។​

២- “WCFO (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់ និង​គ្រឿង​បង្គុំ​ផ្សេងៗ​ធ្វើ​ពី​លោហៈ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ៣,៨​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០​នាក់​។​

៣- “Thirty Three Apparels (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ២,១ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៤៥០​នាក់​។​

៤- “A & M Clothing Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​។​

៥- “WCFO ASAMA Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្ទាប់បន្សំ សម្រាប់​ឧបករណ៍​បញ្ជូន​ទិន្នន័យ​ធ្វើ​ពី​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ៨០៥​ពាន់​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close