ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា រយៈពេល៣ថ្ងៃ បង្កឲ្យមានជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា រយៈពេល៣ថ្ងៃ នៅថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៨០-១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូចតែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្ត្រស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ។
បើសិនគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញ នាល្ងាចថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។