តំបន់​ភាគ​ខាងជើង​វៀតណាម នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល​មួយ​សប្តាហ៍​

​ហាណូយ​៖ អ្នក​ឧតុនិយម​បាន​និយាយថា តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​នឹង​ជួបប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង​ចាប់ពី​យប់​ថ្ងៃ​ពុធ ដល់​ថ្ងៃទី ១៤ ខែកញ្ញា​។​

​យោងតាម​មជ្ឈមណ្ឌល​ព្យាករណ៍​ធនធាន​ជល​សាស្ត្រ​ជាតិ ដោយសារតែ​ផលប៉ះពាល់​ពី​តំបន់​ជំនួប​ចន្លោះ​ត្រូពិច រួមផ្សំ​ជាមួយនឹង​ខ្យល់​បក់​ភាគ​ខាងកើត នឹង​បញ្ចប់​ថ្ងៃ​ស្ងួត នៅ​ភាគ​ខាងជើង​។​

​តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​រំពឹងថា នឹងមាន​ភ្លៀង​ធ្លាក់​ពី ៥០​ទៅ​១០០​មី​ល្លី​ម៉ែត្រ និង​រហូតដល់ ១២០ មី​ល្លី​ម៉ែត្រ នៅ​តំបន់​ខ្លះ​ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ រហូតដល់​ថ្ងៃ​សុក្រ​។​ ​ក្នុងអំឡុង​ពេលនេះ ទីក្រុង​ហាណូយ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី ៤០ ទៅ ៨០ មី​ល្លី​ម៉ែត្រ និង​លើសពី ១០០​មី​ល្លី​ម៉ែត្រ នៅ​តំបន់​ខ្លះ​។​

​មជ្ឈមណ្ឌល​ព្រមាន​ថា ដោយសារ​ភ្លៀង​នឹង​អមដោយ​ខ្យល់​បក់​ខ្លាំង តំបន់ភ្នំ​គួរ​ប្រយ័ត្ន​ការបាក់​ដី និង​ទឹកជំនន់​ភ្លាមៗ​។​
​ភ្លៀង​ធ្លាក់​ខ្លាំង​នឹងធ្វើ​ឱ្យ​សីតុណ្ហភាព​ធ្លាក់ចុះ​ពី 4-6 ដឺ​ក្រេ​ពី​កម្រិត​បច្ចុប្បន្ន ពោលគឺ​ដល់​ចន្លោះ​ពី ២៤​ដល់​២៨ អង្សា​សេ​នៅ​ទីក្រុង​ហាណូយ និង ១៧​ដល់​២១ អង្សា​សេ​នៅ​ទីក្រុង​ភ្នំ Sa Pa ក្នុង​ខេត្ត Lao Cai ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close