ព្រះមហា​ក្សត្រិយានី Elizabeth II ចូល​ទីវ​ង្គ​ត់ ព្រះអង្គម្ចាស់ Charle​ឡើង​គ្រោង​រាជ្យ​បន្ត​មាន​បរម​ងារ​ជា​ស្តេច Charles III

​អង់គ្លេស​ហាក់បីដូចជា​បាន​ផ្លាស់ប្តូរ​ទាំងស្រុង ទាំង​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋបាល​នៅក្នុង​ប្រទេស​នេះ ក៏ដូចជា​ព្រះមហាក្សត្រ បន្ទាប់ពី​ព្រះមហា​ក្សត្រិយានី Elizabeth II បាន​យាង​ចូល​ទិវង្គត​។ ក្នុង​ពេលនេះ​ព្រះអង្គម្ចាស់ Charles បាន​ក្លាយជា​ព្រះមហាក្សត្រ​ដោយ​ស្វ័យប្រវត្តិ​ជំនួស​ព្រះមហា​ក្សត្រិយានី ដោយ​ព្រះអង្គ យក​ព្រះ​បរម​ងារ​ជា​ស្តេច Charles III ។​

​នៅក្នុង​សេចក្តីប្រកាស​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​រាជវាំង Buckingham ប្រកាស​ពី​ការយាង​ចូល​ទិវង្គត​របស់​ព្រះមហា​ក្សត្រិយានី Elizabeth II ក្នុង​ព្រះជន្ម​៩៦​ព្រះវស្សា នៅ​វិមាន Balmoral នា​ល្ងាច​ថ្ងៃទី ៨​ខែកញ្ញា​(​ពេលវេលា​នៅ​អង់គ្លេស​)​។ ព្រះមហាក្សត្រ​ថ្មី Charles III ព្រះជន្ម​៧៣​ព្រះវស្សា បានបង្ហាញ​ការគោរព​ស្រឡាញ់​ការសោកស្តាយ​ដល់​ព្រះ​មាតា​របស់​ព្រះអង្គ ។ ព្រះមហាក្សត្រ Charles III បាន​មាន​ព្រះបន្ទូល​ថា «​នេះ​ជា​ពេលវេលា​ឈឺចាប់​បំផុត​ចំពោះ​រូបខ្ញុំ​និង​សមាជិក​ក្នុង​គ្រួសារ​រាជវង្ស​»​។​

​ព្រះមហាក្សត្រ​ថ្មី​អង់គ្លេស Charles III មាន​ព្រះបន្ទូល​ទៀតថា «​យើង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះមហា​ក្សត្រិយានី​ជាទីគោរព​ស្រឡាញ់ ជា​ព្រះ​មាតា​…​ការបាត់បង់ ការ​ទុក្ខសោក​នេះ​កើតឡើង​នៅ​គ្រប់ទិសទី​ក្នុង​ទឹកដី​អង់គ្លេស និង​នៅក្នុង​ដែនដី​ដែល​គោរព​ស្រឡាញ់​ដល់​ព្រះមហា​ក្សត្រិយានី​»​។​

​ព្រះមហាក្សត្រ Charles III មាន​ព្រះបន្ទូល​ទៀតថា «​ក្នុងដំណាក់កាល​ឈឺចាប់​បាត់បង់​និង​ការផ្លាស់ប្តូរ​នេះ ទូលបង្គំ​និង​គ្រួសារ ទទួលបាន​ការលើកទឹកចិត្ត គោរព​ស្រឡាញ់​ពី​មហាជន​សម្រាប់​ព្រះមហា​ក្សត្រិយានី​»​។​

​មានប្រសាសន៍​នៅក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី លោកស្រី Liz Truss ជា​នាយករដ្ឋមន្ត្រី​ថ្មី បាន​លើកឡើងថា ព្រះមហាក្សត្រ​ថ្មី​បានជ្រើសរើស​យក​ព្រះ​បរម​ងារ Charles III ជាការ​បញ្ចប់​រាល់​ការ​សន្និដ្ឋានថា​ព្រះអង្គ​នឹង​ប្រើប្រាស់​ព្រះនាម​ផ្សេង​ពីនេះ​ដើម្បី​គ្រងរាជ្យ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់ថា អតីត​ព្រះមហា​ក្សត្រិយានី​បាន​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ក្នុងការ​កសាង​និង​ដឹកនាំ​អង់គ្លេស​នាពេល​បច្ចុប្បន្ន​។​

​វិមាន Buckingham បានប្រកាស​នៅវេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃទី​៨​ខែកញ្ញា (​ត្រូវ​នឹង​ម៉ោង​០​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​៩​ខែកញ្ញា ម៉ោង​នៅ​កម្ពុជា​) ព្រះមហា​ក្សត្រិយានី​ទ្រង់​យាង​ចាកចេញ​ដោយ​ស្ងប់ស្ងាត់​នៅ​វិមាន Balmoral ។ ព្រះមហា​សក្ស​ត្រ​និង​មហេសី ក៏បាន​នៅ​វិមាន Balmoral នា​យប់​ថ្ងៃទី​៨​ខែកញ្ញា​នោះដែរ ហើយ​ព្រះអង្គ​ព្រះ​សព ដល់​ព្រះ​មាតា​ជាទីគោរព​ស្រឡាញ់​របស់​ព្រះអង្គ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close