ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញរយៈពេល3ថ្ងៃ នៅខែវិច្ឆិកា
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។