អាច​នឹងមាន​ប្រទេស​ជាច្រើន​បញ្ចប់​ជា​ប្រទេស​ចំណុះ​ស្តេច​អង់គ្លេស ក្រោយ​មាន​ស្តេច​ថ្មី​

​ស្តេច Charles III នឹងត្រូវ​ប្រឈម​នូវ​វិបត្តិ​នៅក្នុង​ប្រទេស​ចំណុះ​អង់គ្លេស ក្រោយពេល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស Barbuda និង Antigua ប្រកាស​ពី​គម្រោង​បោះឆ្នោត​ប្រជាមតិ​បញ្ចប់​របបរាជានិយម ចំណុះ​ស្តេច​អង់គ្លេស ។​

​សារព័ត៌មាន Newsweek បាន​ផ្សាយ​ថា ស្តេច Charles III អាច​ត្រូវ​ប្រឈម​នឹង​បញ្ហា​វិបត្តិ​ក្នុងប្រទេស​ចំណុះ​ស្តេច​អង់គ្លេស​ក្រោយពេល​នាយករដ្ឋមន្ត្រី Gaston Browne នៃ​ប្រទេស Antigua បានប្រកាសថា​នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាងមុខ ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ទៅជា​សាធារណរដ្ឋ បញ្ចប់​របបរាជានិយម​។​
​នាយករដ្ឋមន្ត្រី Gaston Browne បាន​ចុះហត្ថលេខា​ទទួលស្គាល់​ស្តេច​ថ្មី​Charles III ក្រោយពេល​ព្រះ​មាតា គឺ​ព្រះមហា​ក្សត្រិយានី Elizabeth II យាង​ចូល​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​៩៦​ព្រះវស្សា​។​

​ប្រទេស​កោះ​ក្នុង​តំបន់​សមុទ្រ Caribe គឺជា​ប្រទេសមួយ​ក្នុងចំណោម​១៤​ប្រទេស​ជា​ចំណុះ ស្តេច​អង់គ្លេស ក្នុងនោះ​មាន​ប្រទេស Belize, Canada, Grenada, Antigua និង Barbuda, Australia, Papua New Guinea, Saint Lucia, Tuvalu, ប្រជុំ​កោះ Solomon, Grenadines, Bahamas, New Zealand, Jamaica, Saint Kitts និង Nevis​។​

​ជាមួយគ្នានេះដែរ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ចា​ម៉ៃ​កា លោក Andrew Holness ក៏បាន​ប្រកាស​ផងដែរ​ថា ប្រទេស​របស់លោក​មាន​បំណង​ចង់​បញ្ចប់​របបរាជានិយម ប្រែក្លាយ​ទៅជា​ប្រទេស​សាធារណរដ្ឋ​វិញ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close