វិស័យទេសចរណ៍ អារ៉ាប់រួមកើនឡើង ១៦០%បើប្រៀបធៀបនឹងឆ្នាំ២០២១
សារព័ត៌មាន WAMបានដកស្រង់សំដីមន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសនៅថ្ងៃទី ១១ខែកញ្ញាថា ប្រាក់ចំណូល ពិវិស័យទេសចរណ៍ក្នុងប្រទេសនេះ បានកើនឡើងដល់ទៅជាង ៥ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។
ក្រោយកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al Maktoum បានបញ្ជាក់ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ នៅក្នុងប្រទេសអារ៉ាប់រួម មានដល់ទៅ ១៩ពាន់លាន dirham ប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក នៅពាក់កណ្តាលឆ្នាំ ២០២២។
តាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Sheikh Mohammed សរុបអ្នកទេសចរ គក់បន្ទុប់សណ្ឋាគារ មាន១២លានលើក កើនឡើង៤២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ ២០២១ ។ ប្រទេសអារ៉ាប់រួមសង្ឃឹមថា នឹង មានកំណើតអ្នកទេសចរនៅចុងឆ្នាំ២០២២នេះ ពិសេស ក្នុងពេលដែលប្រទេសកាតារធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
ទីក្រុងឌូបៃ មានគម្រោងទទួលអ្នកទេសចរជាច្រើន ក្នុងអំឡុងពេលនៃការប្រកួតបាលទាត់ពិភពលោក នៅប្រទេសកាតារ ដែលនឹងធ្វើឡើងនៅថ្ងៃតី១១ខែធ្នូឆ្នាំ២០២២ ។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានប្រកាសថា ក្នុងរយៈពេល ពាកកណ្តាលឆ្នាំ២០២២ មានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានរហូតដល់ទៅ២៧,៨លាននាក់ កើនឡើងដល់ទៅ១៦០%បើប្រៀបធៀបនឹងឆ្នាំ២០២១ ពេលកំពុងផ្ទុះកូវីដ ១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។