ប្រតិភូក្រុមប្រឹក្សាកីឡាជប៉ុន ធ្វើទស្សនកិច្ចស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កម្ពុជា
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទទួលស្វាគមន៍ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សាកីឡាជប៉ុន ក្នុងកម្មពិធីនេះក៏មានការចូលរួមពីសំណាក់ លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។
ក្នុងឱកាសនោះប្រតិភូក្រុមប្រឹក្សាកីឡា បានចុះពិនិត្យ អន្តេវាសិកដ្ឋាន អាងហែលទឹក សាលហាត់កម្លាំងកាយ ទីលានអត្តពលកម្ម ទីលានកីឡាប៉េតង់ ទីលានបាល់ទាត់ស្មៅធម្មជាតិ និងសិប្បនិម្មិត និងចូលរួមទស្សនាការសម្ដែងរបស់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ដំណើរទស្សនកិច្ចនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិ ការស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កម្ពុជា ដើម្បីយកទៅធ្វើការពិចារណាស្វែងរកលទ្ធភាពដែលអាចដាក់ចូលក្នុងគម្រោង ជួយដល់កម្ពុជាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។